khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងឃុំអូរសំព័រ ឃុំតាគង់ និងឃុំទួលពង្រ ក្នុងស្រុកម៉ាឡៃ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងឃុំអូរសំព័រ ឃុំតាគង់ និងឃុំទួលពង្រ ក្នុងស្រុកម៉ាឡៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមក្នុងពិធីនោះមាន ឯកឧត្ដម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្ដម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការ សមត្ថកិច្ច ខេត្ត ស្រុក និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួនជាង ១.៥០០នាក់។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសម្តែងការកោតសរសើរ និងថ្លងែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមភារកិច្ចរបស់់ខ្លួន និងអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់បន្តមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន អនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងសូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ បាននាំយកនូវអំណោយជាសម្ភារៈ និងថវិកា ចែកជូន ៖
    ១-កងកម្លាំងនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ ក្រុមគ្រូពេទ្យ ក្នុង១ក្រុមៗ ទទួលបានថវិកា ចំនួន៥០០.០០០រៀល
    ២-ប្រជាពលរដ្ឋចូលរួមម្នាក់ៗ ទទួលបាន សារុង ១
    ៣-ក្រុមការងារយុវជនស្រុកគ្រប់ថ្នាក់ សរុបចំនួន១៤០នាក់ ម្នាក់ៗ ទទួលបានសារុង ១ និងថវិកា ១០.០០០រៀលផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម គិន ណែត នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត នៅស្រុកកោះអណ្ដែត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យអភិបាលខេត្តក្បូងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ